ស្រុកលើកដែក៖ ២២.០៤.២០១៧នៅព្រឹកថ្ងៃទី២១.០៤.២០១៧ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ បាននាំជនសង្ស័យ ដែលជាឃាតក សម្លាប់ជនជាតិចិនម្នាក់ មកធ្វើត្រាប់តាមសកម្មភាព អោយបង្ហាញឡើងវិញ អំពីការសម្លាប់ ជនរងគ្រោះដែលជាជនជាតិចិន ។ បុរសម្នាក់នេះបានជម្រិតទារប្រាក់ពីជនរងគ្រោះ កាលពីថ្ងៃទី ១៣.០៤.២០១៧ កន្លងទៅ ដោយជនរងគ្រោះមិនព្រមអោយតាមការទារ ទើបបុរសម្នាក់នេះដាច់ចិត្តសម្លាប់ តាមកំហឹងរបស់ខ្លួន ការសម្លាប់នៅទីក្រុ ងភ្នំពេញ រួចហើយដឹកតាមរថយន្ត នៅពេលយប់ យកទៅបោះចោលនៅក្រោមស្ពាន កាត្រា ដែលស្ថិតនៅក្នុងភូមិបាប៉ោង ឃុំបាប៉ោង ស្រុកពាមរក៏ ខេត្តស្វាយរៀង ដោយវិចខ្ចប់រុំភួយពីលើសាកសព ក៏ដឹកចេញទៅតាមទិសដៅខាងលើ។
រូបថតពី Facebook Page
@hengheng-news ហាមលួចចម្លងអត្ថបទពី ហេងហេង ព័តមាន
Tags:
អត្ថបទក្នុងប្រទេស