រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ...

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខD០១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

 ១-ឈ្មោះធួន ប៊ុនទី ភេទប្រុស មុខរបរ អ្នកបើកកង់បី មានទីលំនៅមិនពិតប្រាកដ។ 

២- ឈ្មោះហៃ ស្រីនាងហៅ ស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

 សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកScroopy ពណ៌ស សេរី ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GR១២៤២។ សម្ភារៈដកហូតរួមមាន៖កង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១HM ០៥៦២ (ជាមធ្យោបាយ), ដាវ ចំនួន០១ដើម, ដំបងឆក់ ចំនួន០១ដើម, ដំបងរលាស់ ចំនួន០១ដើម,ដែកលួសកែឆ្នៃចុងស្រួចមួយកំណាត់សំរាប់ឆ្កឹះសោផ្ទះ ។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕



Previous Post Next Post