រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី ប្ល ..;ន់ យកម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន០៣ករណី...

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី ប្ល ..;ន់ យកម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន០៣ករណី ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណី ប្ល ..;ន់ យកម៉ូតូ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន០៣ករណី។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា៖ ជនសង្ស័យធ្វើសកម្មភាព ប្ល ..;ន់ យកម៉ូតូចំនួន០៣ករណី ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនចំនួន០៦នាក់៖ ១-ឈ្មោះ ផល ពិសាល ហៅ ជ្រូក ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។


 ២-ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

៣-ឈ្មោះ ផាត សុភក្ត្រា ហៅ វីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 ៤-ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ តុបតែងរោងការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

 ៥-ឈ្មោះ ផាន រតនៈពិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ៦-ឈ្មោះ ហុង សុធារស ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ភូមិ១២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

 ករណីទី១៖ ប្រព្រឹត្តនៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ 

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ១Z-៦២៨២ ករណីទី២៖ ប្រព្រឹត្តនៅចំណុចខាងជើងច្រកចូលបុរីវីអាយភីចម្ងាយ១០ម៉ែត្រ ផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

 សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ១KG-៧៣៣៩។ ករណីទី៣៖ ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JH-៩៧២៣។

 វត្ថុតាង (ម៉ូតូជិះធ្វើសកម្មភាព) ដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ឈាមជ្រូក សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១AS-០៦៥១, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JT-៩៥៣២។

 ភស្តុតាង (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជា ឈួយ) ដែលចាប់យកបានម៉ូតូដែលប្លន់បានម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ ១Z-៦២៨២។

 បច្ចុប្បន្នជនសង្ស័យ វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព និងម៉ូតូជារបស់ជនរងគ្រោះ ដែលចាប់យកបានខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕





Previous Post Next Post