រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មុខសញ្ញាចោរលួចគោដ៏សកម្មក្នុងភូមិសាស្រ្តស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៣នាក់អនុវត្តតាមផ្លូវច្បាប់៖...

កាលពីថ្ងៃទី១៥ខែ មីនាឆ្នាំ២ ០២ ៤វេលាម៉ោង២៣ និង ៣០នាទីយប់ នៅចំណុចភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក ឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ និងដោយមានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិព្រះ រាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបង លោកវរ សេនី យ៍ ឯក ឡុង យោធាវីរៈ អ ធិ ការនគរបាលស្រុកឯកភ្នំ បាន ដឹក នាំកម្លាំងផ្នែកព្រហ្មទណ្ឌ័រួមជាមួយ កម្លាំងផ្នែកចរាចរណ៍និងក្រុមអន្តរាគមន៏ បាននាំខ្លួនជនស ង្ស័យចំនួន០ ២នាក់យកមកសាក សួរគឺឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនះមណ្ឌលខេត្តបាត់ដំបងទាក់ទងក្នុងករណីលួចទ្រព្យ សម្បត្តិអ្នកដទៃ(លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះមៀន យ៉ុន ភេទប្រុ ស អាយុ៦៦ឆ្នាំមានទីលំនៅក្រុមទី ៣ភូមិករហាលឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ០០និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ខែ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចក្រុមទី៣ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


 ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យ នៅថ្ងៃដដែល វេលា ម៉ោ ង១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួ ន០១ នាក់ទៀត ឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ នៅភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។


 -វត្ថុតាងដកហូតរួមមាន៖ -រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ Hyundai ពណ៌ស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខ 3A- 36 60 លេខតួKMFG A17A P4C 001102 លេខម៉ាស៊ីន D4DA 4472122។ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន។ -សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

 -ទូរស័ព្ទដៃចំនួន២គ្រឿង។ -សត្វគោចំនួន០៧ក្បាល។ នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្ត បាត់ដំបង ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំ ណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ ការតាមនីតិវិធីច្បាប់៕(រូបភាពនគរបាលស្រុកឯកភ្នំ)By kosal!











Previous Post Next Post