រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមុខកំពូល!!

កណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមុខកំពូល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។


 ថ្លែងក្នុងពិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់បន្ថែមថា ក្រុម ការងារ ចុះមូលដ្ឋាន ដើរ តួនាទី យ៉ាងសំខាន់ ក្នុង ការ ជួយ គាំទ្រ ទាំង បច្ចេកទេស និង ធនធាន ដល់ រដ្ឋបាល ថ្នាក់ក្រោម ជាតិ លើ ការ អនុវត្ត គោល នយោបាយ ជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និង ចីរភាព ដែល មានការ កែ ទម្រង់ និង ការ ពង្រឹង អភិបាល កិច្ច ជា ស្នូល ដោយ កំណត់ អាទិភាព ជា គន្លឹះ ចំនួន ៥ គឺ ៖

 « មនុស្ស ផ្លូវ ទឹក ភ្លើង និង ប ច្ចេ ក វិទ្យា » សំដៅ ការពារ ថែរក្សា ពូន ជ្រំ សមិទ្ធផល ជាតិ ជំរុញសន្ទុះ កំណើន សេដ្ឋកិច្ច ធ្វើឲ្យ ប្រទេស កម្ពុជា ប្រែក្លាយ ជា ប្រទេស មាន ចំណូល មធ្យម ក ម្រិ ត ខ្ពស់ នៅ ឆ្នាំ ២ ០ ៣ ០ និង កសាង មូលដ្ឋាន ឆ្ពោះទៅ សម្រេច ចក្ខុវិស័យ កម្ពុជា ឆ្នាំ (២ ០ ៥ ០ )ប្រែក្លាយ ជា ប្រទេស មាន ចំណូល ខ្ពស់ ៕










Previous Post Next Post