រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។


 ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ ស្ថិតភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។


 ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖
 ១-ឈ្មោះ ជៀម សុខចំរើន ភេទប្រុស អាយុ២៤ឆ្នាំ, 
២-ឈ្មោះ ព្រំ ថារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ,
៣-ឈ្មោះ អូន ណារ៉ាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ
, ៤-ឈ្មោះ ហម អាត ភេទប្រុស អាយុ ៣៥ ឆ្នាំ, 
៥-ឈ្មោះ ឡាត់ សាលួន ភេទប្រុស អាយុ ៣១ ឆ្នាំ,
 ៦-ឈ្មោះ សៀក ដួង ភេទប្រុស។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕







Previous Post Next Post