រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់...

នៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចយកម៉ូតូ ក្នុងរាជធានីភ្នំពេញ ចំនួន០២ករណី។

 ករណីទី១៖ 

លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥២ ផ្លូវលេខ២៥បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

 សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០។ ករណីទី២៖ លួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាក លេខភ្នំពេញ១KB-៤២៥៧ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម០១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

 ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

 ១-ឈ្មោះ អៀង សំបូរ ហៅ ហាវ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ។

 ២-ឈ្មោះ នូ ភឿន ហៅ ថាច់ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ ជាងភ្លើង។ 

ភស្តុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០ ជារបស់ជនរងគ្រោះឈ្មោះ មៀច ណារ៉ាក់, ផ្លាកលេខម៉ូតូ ភ្នំពេញ១KB-៤២៥៧ ចំនួន០១បន្ទះ ជារបស់ជនរងគ្រោះឈ្មោះ សេង គឹមហេង ។ 

បន្ទាប់មកសមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញតាមការស្នើសុំ។

 

 បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ 

 





 

Previous Post Next Post