រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ឌដៃ, ជញ្ជៀនពេជ្រ)...

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២៣ៈ៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ឌដៃ, ជញ្ជៀនពេជ្រ) នៅចំណុចមុខឱសថ​ស្ថានព្រះចន្ទ័ពេញវង្ស២ ផ្លូវ២៧៤​ សង្កាត់វាលវង់ ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

 

 ជនសង្ស័យឈ្មោះ គ្រា ច្រិប​ ភេទស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៥៥ សង្កាត់បឹងសាឡាងខណ្ឌទួលគោក (មានសារធាតុញៀន​)​។

 

 វត្ថុតាងដកហូត៖ ទូរស័ព្ឌដៃចំនួន២គ្រឿង​។ 

 

សម្ភារៈបាត់បង់៖ ជញ្ជៀនពេជ្រ​១វង្ស។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមការស្នើសុំ។

 

 បច្ចុប្បន្ន​ជន​សង្ស័យ​ កំពុង​ឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕


 

Previous Post Next Post