រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យ០២នាក់​ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន..

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី​ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការឃាត់ខ្លួនជនសង្ស័យ០២នាក់​ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៧០ ផ្លូវ១១៣ សង្កាត់​បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​​​ រាជធានីភ្នំពេញ​។

 ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​៖

 ១-ឈ្មោះ ស្រេង វណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ​ មានទីលំនៅផ្ទះលេខ១០១z ផ្លូវសន្ធារស់ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ ជាងភ្លើង (មានសារធាតុ​ញៀន)​ ។

 ២-ឈ្មោះ យូ បញ្ញា ភេទប្រុស ជនជាតិខ្មែរ​ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុ​ញៀន)​ ។

 

 វត្ថតាងចាប់យករួមមាន៖ ម៉ូតូ​ម៉ាកSUZUKI NEX ពណ៌ស-ខៀង ស៊េរីឆ្នាំ​២០១៨ ពាក់ផ្លាក់លេខ​ ព្រៃវែង​ 1O-8830 របស់​ជនសង្ស័យ​។

 

 បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕ 


 

Previous Post Next Post