រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺរលាកពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ហួរ ខេមរិន្ទ បុគ្គលិកនៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានជំងឺរលាកពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុង។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥៤០,០០០រៀល, ភេសជ្ជៈចម្រុះ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕ #PhnomPenhGRK 





 

Previous Post Next Post