រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារទទួលទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយក្រុមការងារកម្លាំងចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយស្វែងរក ករណីបាត់ក្មេងវង្វេងគ្នា យ៉ាងសស្រាក់សស្រាំ!

ប្រព័ន្ធទូរស័ព្ទអត់គិតប្រាក់២៤ម៉ោង លេខ១២៩១ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ដំណើរការ ក្នុងការជួយសម្រួលនិងដោះស្រាយនូវកង្វល់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធិភាពក្នុងរយៈកាលកន្លងមក ដូចជា ករណីហិង្សាក្នុងគ្រួសារ ការផឹកស៊ីឡូឡារំខានអ្នកជិតខាងក្នុងពេលរាត្រី ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ចោរកម្ម ក្មេងទំនើង...។ល។

 

 ដែលឧស្សាហ៍កើតមានឡើង ហើយពលរដ្ឋមិនដឹងថានឹងទៅប្តឹងសមត្ថកិច្ចខាងណា និងគិតថាពុំមានអ្នកណាអាចជួយដោះស្រាយឲ្យគាត់បានស្ងប់ចិត្ត ត្បិតយល់ថាជារឿងតូចតាច តែត្រូវបានដោះស្រាយ ដោយភាពកក់ក្តៅ និងមានទំនុកចិត្ត តាមរយៈទូរស័ព្ទ Hotline ១២៩១នេះ។ 

 

ព្រមជាមួយគ្នាផងដែរ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តារាជធានីខេត្ត ទាំង២៥ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្រុមការងារទទួលទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមជាមួយក្រុមការងារកម្លាំងចម្រុះ ដែលការពារតាមបណ្តាគោលដៅ ក្នុងព្រះរាជពិធី ដើម្បីជួយផ្សព្វផ្សាយស្វែងរក ករណីបាត់ក្មេងវង្វេងគ្នា យ៉ាងសស្រាក់សស្រាំ និងទទួលបានប្រសិទ្ធិភាពយ៉ាងឆាប់រហ័សផងដែរ។

 

 ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ ១២៩១ ដែលអាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ និងមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំបម្រើ 24h/24h។

 

 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

 

 អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខាន ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បានបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ! 










 

Previous Post Next Post