រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន

នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ នៅអគារខេមរានី គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន។ 

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធាន និង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ដែលបានចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធនិម្មិតផង។ 

កិច្ចប្រជុំប្រជុំបានពិភាក្សាលើរបៀបវារៈមួយចំនួនលើការងារដឹកនាំស្ថាប័ន ព្រមទាំងពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្ត “យុទ្ធនាការពលរដ្ឋល្អ” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ សសយក រាជធានី-ខេត្ត ទាំង២៥ ដែលបានបញ្ជូនសមាជិក សមាជិកា របស់ខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ។










Previous Post Next Post