រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នេះ​ កំណាត់ផ្លូវ​លេខ​៧០១​ ដែល​រង​ការ​ខូចខាត​ពិបាកក្នុងការ​ធ្វើ​ដំណើ​រដោយ​សារមាន​ជង្ហុក​​ កំពុង​​ធ្វើ​ការ​ជួសជុល​ជា​បណ្ដោះ​អាសន្ន​សិន​ បន្ទាប់មកនឹងចាក់​ផ្លូវ​បេតុង​នាពេល​ខាង​មុខ​បន្ត​ទៀត...

ព្រឹក​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២៣​ នេះ​ កំណាត់ផ្លូវ​លេខ​៧០១​ ដែល​រង​ការ​ខូចខាត​ពិបាកក្នុងការ​ធ្វើ​ដំណើ​រដោយ​សារមាន​ជង្ហុក​​ កំពុង​​ធ្វើ​ការ​ជួសជុល​ជា​បណ្ដោះ​អាសន្ន​សិន​ បន្ទាប់មកនឹងចាក់​ផ្លូវ​បេតុង​នាពេល​ខាង​មុខ​បន្ត​ទៀត​។ 

 

 ក្នុង​រយៈពេល​កន្លង​ទៅ​ ក្នុង​ភូមិសាស្រ្ត ក្រុង​កំពត​មាន​ភ្លៀង​ធ្លាក់​បន្តជាប់​គ្នា​ជា​ច្រើន​ថ្ងៃ​ ដូច្នេះ​ទេីប​គ្រឿង​ចក្រ​​មិន​អាច​ធ្វើ​ការជួស​ជុល​បាន​។

 

 ​ក្រោមយន្តការដឹកនាំ និងយកចិត្តទុកដាក់របស់ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​ នៃ​គណៈអភិបាល​ ខេត្ត​កំពត​ ក៏​បាន​ឱ្យ​ក្រុម​កាងារ​ខេត្ត​ ក្រោយ​ពេលដាច់​ទឹក​ភ្លៀង​ត្រូវ​តែចុះ​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​ ហើយ​ផ្លូវ​ដែល​ស្ថាបនាថ្មីក្នុងក្រុង​ជា​ផ្លូវ​បេតុង​ទាំងអស់ ដេីម្បី​ធានា​គុណភាព​បាន​យូរ​ ស្រប​ទៅ​តាម​ស្ថានភាព​ធាតុ​អាកាស​ក្នុង​ខេត្ត​​ ឲ្យ​បាន​ឆាប់​រួចរាល់​ បច្ចុប្បន្ន​នេះ​ផ្លូវ​បេតុងថ្មី​ ​ក៏​កំពុង​តែ​មមាញឹក​ស្ថាបនា​ និង​ផ្លូវ​កំពុង​ខូចខាត​ក៏​កំពុង​តែ​ជួសជុល​ផងដែរ៕






 

Previous Post Next Post