• ភ្នំពេញ៖ សមាគមព័ត៌មានAE MSJ កម្ពុជាចេញលិខិតអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណា-ចក្រកម្ពុជា ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យលេខនស/រកត/០៨២៣/១៧៧២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។     

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ សមាគមព័ត៌ AE MSJ សូមអនុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមប្រទានពរជ័យសព្ទសាធុការជូន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិថ្មីឱ្យមានភាពសុខដុមរមនា និងរីកចំរើនរុងរឿង។

ការចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា របស់ព្រះករុណាព្រះមហាក្សត្រ ជាសក្ខីភាពមួយបន្ថែមទៀត ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាព ភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ឱ្យរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ សមាគមព័ត៌មាន AE MSJ
កម្ពុជា ខ្ញុំសូមសម្តែងនូវភក្តីភាព និងគាំទ្រយ៉ាងស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានជួបតែនឹងសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕