រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកឧត្តមសេនីយ៍ត្រី ស៊ុម​ សុឃីម និងលោកវរសេនីយ៍ឯក​ ឈិន​ គឹមធុយ​ ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ...

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង១៥ នាទី លោកឧត្តមសេនីយ៍ត្រី ស៊ុម​ សុឃីម និងលោកវរសេនីយ៍ឯក​ ឈិន​ គឹមធុយ​ ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក​ សុខ​ ហេង​ អធិការនគរបាលខណ្ឌព្រែកព្នៅ​ ព្រមទាំងលោក-លោកស្រីអធិការរង​ លោកនាយផ្នែកជំនាញ​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥​ បានអញ្ជើញគោរព​វិញ្ញាណ​ក្ខ័​ន្ធ​ ​វរសេនីយ៍ទោ ស្ងួន បូរិទ្ធ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្រៅ ដែលទទួលមរណភាពកាលពីយប់ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២១ និង ១០ នាទីដោយគ្រោះថ្នាក់ចរាចរណ៍។

 

 ក្នុងឱកាសនោះដែរ លោកស្នងការរង និងលោកអធិការ​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំរបស់ឯកឧត្តមស្នងការ ជូនដល់ក្រុមគ្រួសារសព ព្រមទាំងនាំយកនូវថវិការបស់​ឯកឧត្តមស្នងការ ចំនួន ២,០០០,០០០ រៀល, ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០​រៀល និងថវិការបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចំនួន ៣,៣០០,០០​រៀល ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស្ងួន បូរិទ្ធ ផងដែរ៕ 

 

 





 

 

Previous Post Next Post