រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រំភើបដល់ស្រក់ទឹកភ្នែក! ឯកឧត្តមទេសរដ្ឋមន្ត្រី សម្រេចឧបត្ថម្ភដី និងផ្ទះ ជូនលោក ប្រាក់ សុផាន់ណា តន្ត្រីករដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានសង្ឃឹម” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣....

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខ លោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង។

 

 លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

 

 ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ លោក ប្រាក់ សុផាន់ណា ដែលមានកម្លាំងចិត្ត មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានាតាំងពីដើមរហូតមក។ នេះគឺជាកម្លាំងជំរុញចិត្កដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឱ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខ។

 

 ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារអាមេរិក ដោយឡែកក្រុមហ៊ុនជីបម៉ុង តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារអាមេរិកផងដែរ។

 

 លើសពីនេះថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមនាឱកាសនោះ បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។

 

 ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការមានផ្ទះ និងដីផ្ទាល់ខ្លួនក្នុងការរស់នៅ ដោយមិនចាំបាច់ជួលគេ ឯកឧត្តមទេសរដ្ឋមន្ត្រី សម្រេចឧបត្ថម្ភផ្ទះ និងដីមួយកន្លែងជូនតាមសំណូមពរ។

 

 ទន្ទឹមនឹងនេះ ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ ឯកឧត្តមទេសរដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង របស់លោកទៅរៀបចំផលិត និងបង្ហាញជូនសាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល៕ 

 








 

Previous Post Next Post