រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!...

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង ដែលផែនការនិងយុទ្ធវិធីទាំងនេះ ត្រូវបានរៀបចំចងក្រងឡើង ដោយលោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈការច្របាច់បញ្ចូលគ្នា នូវចំណេះដឹងដែលលោកវរសេនីយ៍ឯក សៀ ទីន បានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី បូករួមនឹងបទពិសោធន៍ជាក់ស្តែងដែលធ្លាប់ជួបកន្លងមក។

 

 ក្រោយពេលលោក វរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញនូវផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី រួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបើកកិច្ចពិភាក្សានិងឯកភាពតាមខ្លឹមសារនៃផែនការនិងយុទ្ធវិធី រក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មីនេះទាំងស្រុង នឹងត្រៀមដាក់ឲ្យអនុវត្តគ្រប់កាលៈទេសៈទាំងអស់ ទៅតាមស្ថានភាពជាក់ស្តែង៕ #PhnomPenhGRK

 

 






 

Previous Post Next Post