រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយ ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! .....

នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ នាំយកអំណោយជា សម្ភារ ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ឈ្មោះ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំបច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែតជាមួយ លោក រ័ត្នស្រ៊ាង នាសម័យរដ្ឋកម្ពុជា 

 

ដែលជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ គួរបញ្ជាក់ដែរថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានជួយឧបត្ថម្ភនាពេលកន្លងមក 

 

បច្ចុប្បន្នដោយឃើញពីការលំបាកក៏លោកនៅតែបន្តជួយទៀតផងដែរ។ ក្រុមការងារនាំយកអំណោយ រួមមាន៖ រទេះពិការរុញ១, អង្ករ ៦ការុង ទៅប្រគល់ជូនដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក៕ #PhnomPenhGRK


 

Previous Post Next Post