រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារ អាវុធហត្ថខណ្ឌឬស្សីកែវ នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិក០២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច!..

នាព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខសមាជិក០២នាក់ ដែលមាន លោកអនុសេនីយ៍ត្រី ម៉ែន សុគន្ធ និងលោកអនុសេនីយ៍ត្រី ពឿន កេង ដែលលោកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។

 

 ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ លោកមេបញ្ជាការ​ អាវុធហត្ថខណ្ឌឬស្សីកែវ រួមមានថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល), ភេសជ្ជៈ ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកទាំង០២ ក្នុងការសម្រាកព្យាបាលផងដែរ៕ #PhnomPenhGRK



 

Previous Post Next Post