រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សៀង ឆាង និង លោកស្រី!.....

នាព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល ភេសជ្ជៈចម្រុះ ចំនួន ៤៧៥កេស ពី លោក សៀង ឆាង និង លោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

 ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក សៀង ឆាង និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ភេសជ្ជៈចម្រុះ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕ #PhnomPenhGRK

 





 

Previous Post Next Post