រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់ គ្រួសារសមាជិក ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!...

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់ គ្រួសារសមាជិក ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង 

 

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ 

 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ ប្រគល់អំណោយជូនដល់ លោកព្រិន្ទបាលឯក ស៊ុន​ វាសនា សមាជិកវរអន្តរាគមន៍ ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។

 

 អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន ៖ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកសុទ្ធ រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕ 




 

Previous Post Next Post