រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បន្ទាប់ពីឆក់កាបូបបាន១២ម៉ោង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥:៥០នាទី មានករណីឆក់កាបូបស្ពាយចំហៀង ពីជនរងគ្រោះជាស្ត្រីជិះម៉ូតូម្នាក់ឯង នៅចំណុចផ្លូវសហព័ន្ធរុស្សី ផ្លូវលេខ១១០ កែងផ្លូវលេខ១០៩ ភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-1172 ផលិតឆ្នាំ២០១៩។ 

 

ក្រោយកើតហេតុនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨:៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងម៉ូតូជិះធ្វើសកម្មភាពឆក់ នៅចំណុចមុខរោងចក្រស្រាបៀរអង្គរផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

 បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​៕ 

 

 

 







 

Previous Post Next Post