រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គោលនយោបាយបង្រួបបង្រួមរបស់គណបក្សប្រជាជនដូចពាក្យចាស់ថា «ទឹកត្រជាក់ត្រីមកជ្រកកោន».....

ពិធីជួបសំណេះសំណាលដ៍ធំ និងទទួលយកបងប្អូនជនរួមជាតិដែលមាននិន្នាការនយោបាយផ្សេងគ្នា ប៉ុន្តែដំណាក់លកាលចុងក្រោយក្នុងឱកាសនេះដើម្បីទទួលបានឱកាសជាថ្មីចូលរួមជីវភាពនយោយបានរបស់គណបក្សប្រជាជនកម្ពុជា មានន័យថា៖ ការគិតត្រូវ ការយល់ឃើញត្រូវ និងការសម្រេចចិត្តត្រឹមត្រូវរបស់បងប្អូនដើម្បីផ្តាច់ខ្លួនពីគណបក្សផ្សេងមួយចំនួនវិលមកចូលគណបក្សប្រជាជនកម្ពុជាគឺនៅតែមិនទាន់ហួសពេលនោះទេ។ អ្វីដែលទាញការចាប់អារម្មណ៍ខ្លាំងគឺគណៈបក្សប្រឆាំង និយយាល្អ ធ្វើមិនល្អ ភូតកុហកបោកប្រាស់រាស្ត្រគឺជាមូលហេតុ នាំឱ្យបងប្អូនយើងសម្រេចចិត្តវិលមកចូលគណបក្សប្រជាជនកម្ពុជាវិញគឺគណបក្សប្រជាជន និយាយល្អ ធ្វើល្អ ទទួលបានលទ្ធផលល្អ ដែលជាគោលដៅរួមរបស់មនុស្សទូទៅក្នុងសង្គមទាំងមូលចង់បានពិសេសប្រជាពលរដ្ឋកម្ពុជាទាំងមូល។ កត្តានេះហើយដែលជាចរន្តឬជាគោលដៅតម្រង់ទិសបាញ់ឆ្ពោះទៅរកការច្របាច់បញ្ចូលគ្នាជាធ្លុងតែមួយគឺគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបរិបាល កសាង ការពារ អភិវឌ្ឍន៍ និងជាបិតាសន្តិភាព។ 

 

 បន្ថែមពីលើនេះសម្រាប់មន្ត្រីជាន់ខ្ពស់ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានផ្សារសាច់ផ្សារឈាមរួមរស់ជាមួយប្រជាពលរដ្ឋផ្ទាល់ បម្រើប្រជាពលរដ្ឋផ្ទាល់ សុខចិត្តសុខកាយរួមរស់ជាមួយដោយបានស្គាល់ច្បាស់ពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ ជាមួយគ្នានេះ វត្តមានរបស់ឯកឧត្តមបណ្ឌិត ដួង តារា និងឯកឧត្តមបណ្ឌិត លី សាម៉េត ដែលបានប្រឹងប្រែងជានិច្ចក្នុងការសម្របសម្រួលដោះស្រាយអំពីវិវាទផ្សេងៗនៅក្នុងមូលដ្ឋានកន្លងមកជាច្រើនផងដែរ។ ឯកឧត្តម បណ្ឌិត ដួង តារា ត្រូវបានមហាជនជនគាំទ្រនូវសកម្មភាពសម្របសម្រួល ប្រម៉ែប្រមូលព្រមទាំងពាំនាំផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនគឺដើម្បីប្រជាជន។

 

 សម្រាប់ថ្ងៃនេះដោយមើលឃើញពីទស្សនៈវិស្ស័យ គោលបំណង និងកម្មវិធីនយោបាយដ៍ត្រឹមត្រូវរបស់សម្តេចតេជោនិងថ្នាក់ដឹកនាំនៅថ្នាក់កំពូលៗ ពិសេសក្នុងថ្នាក់មូលដ្ឋានផ្ទាល់របស់យើងនេះមានឯកឧត្តមបណ្ដិត លីសាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិត ដួងតារា និងឯកឧត្តមបណ្ឌិត លី សាម៉េត បានយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់នាំឱ្យការចូលរួមពីគណបក្សដទៃមកគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។ នៅក្នុងឱកាសដ៍មហាឡោរឹកនេះវត្តមានរបស់បងប្អូនរួមជាតិដែលបានវិលមករួបរួមជាមួយគណបក្សប្រជាជនកម្ពុជាគឺបានបង្ហាញពីការគិតត្រូវ យល់ត្រូវ អនុវត្តត្រូវ គឺវាសមដូចពាក្យចាស់ថា៖ ទឹកត្រជាក់ត្រីកុម ឬអាចនិយាយបានមួយបែបទៀតថា៖ម្លប់ត្រជាក់របស់គណបក្សប្រជាជនកម្ពុជាផ្តល់ជូនគ្រប់បងប្អូនជាជនរួមជាតិបានជ្រកកោនដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ ក្តីអាណិត ក្តីស្រឡាញ់ និងគុណធម៌របស់សម្តេចតេជោ ពិសេសមានឯកឧត្តមបណ្ឌិត លី សាម៉េត ឯកឧត្តមបណ្ឌិត ដួង តារា និងមន្ត្រីជាន់ខ្ពស់ដទៃទៀត មានវត្តមានបេសកម្មនៅមូលដ្ឋានផ្ទាល់គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ មានសម្តេចតេជោ មានថ្នាក់ដឹកនាំចុះជាប់ និងជួយបងប្អូនក្នុងមូលដ្ឋាន និងមានកម្មវិធីនយោបាយបង្រួបបង្រួម ប្រមូលផ្តុំ ក្រោមដំបូលសន្តិភាពតែមួយគឺប្រជាពលរដ្ឋទទួលបានសន្តិភាព សេរីភាព យុត្តិធម៌ ពេញលេញ គឺជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។

 

 តាមសាររបស់ លោក ឆេង ហ្គេកស៊ីម តំណាងសមាជិកគណបក្សសុំចូលថ្មីមានខ្លឹមសារថា៖ ខ្ញុំបាទបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងបានវាយតម្លៃថា៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ មានគុណបំណាច់ ធំធេងចំពោះជាតិមាតុភូមិ ។ 

 

ដូច្នេះខ្ញុំបាទសូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណៈបក្សប្រជាជនកម្ពុជា។

 

 អាស្រ័យហេតុនេះសូមឯកឧត្តមប្រធានមេត្តាពិនិត្យនិងសម្រេចឱ្យខ្ញុំបាទ យើងខ្ញុំបានចូលរួមជីវភាពនយោបាយពាំនាំការផ្តាំផ្ញើរសម្តីរបស់សម្តេចពុកមកដល់ក្រុមកូនៗ។

 

 ចំណែក លោក សួស ភារិន តំណាងសមាជិកថ្មី បានមកចូលរួមក្នុងឱកាសនេះ បានសម្តែងមតិដូចខាងក្រោម៖១ ប្តេជ្ញា គោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជានិងលក្ខខន្តិកៈ។ 

 

២ប្តេជ្ញាថែរក្សាសាមគ្គីផ្ទៃក្នុងនិងរក្សាការសម្ងាត់របស់គណបក្ស និងប្រែក្លាយកម្មវិធីនយោបាយនេះឱ្យទៅជាការប្រតិបត្តិជាក់ស្តែង។

 

 ៣ ប្តេជ្ញាចូលរួមជីវភាព គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិពិសេសការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ៕

 





 

Previous Post Next Post