រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច....

សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងករណីលួច ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

 

 វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសរុបចំនួន ០៨កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រក០១កញ្ចប់, ដបសម្រាប់សេពគ្រឿងញៀន០១, សោសម្រាប់កាច់កម៉ូតូ០១ឈុត រួមនឹងសម្ភារមួយចំនួនទៀត។

 

 ជនសង្ស័យទាំង១១នាក់មានឈ្មោះ ៖

 ១/ឈ្មោះ កែវ ល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ, 

២/ឈ្មោះ យឹម ស្រីនី ភេទស្រី អាយុ២០ឆ្នាំ,

 ៣/ឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ,

 ៤/ឈ្មោះ សុខ ដា ហៅម៉ាប់ ភេទប្រុស អាយុ ៣៧ឆ្នាំ 

៥/ឈ្មោះ ហៃ បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ,

 ៦/ឈ្មោះ នាង និត ភេទប្រុស អាយុ៤៣ឆ្នាំ,

 ៧/ឈ្មោះ វ៉ែន ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ,

 ៨/ឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ២៦ឆ្នាំ,

 ៩/ឈ្មោះ ឃីម ណារ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ,

 ១០/ឈ្មោះ ចិន្ដា រ៉ានុត ភេទប្រុស អាយុ២០ឆ្នាំ,

 ១១/ឈ្មោះ ធី រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។ 

 

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





 

Previous Post Next Post