រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អតីតអ្នកគាំទ្រគណបក្សប្រឆាំង និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បានវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា.....

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានទៅកាន់ខេត្តស្វាយរៀងដើម្បីណែនាំបងប្អូនដែលជាមន្រ្តីជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន ៨ នាក់ ដែលបានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន ហើយឯកឧត្តមបណ្ឌិត ដួង តារា ក៏ប្រគល់ជូនទៅ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តស្វាយរៀង ដើម្បីបន្តគ្រប់គ្រងដឹកនាំក្រុមការងារ។ 

 

 ឯកឧត្តមបណ្ឌិត ដួង តារា បានថ្លែងអំណរអរគុណទៅដល់ ឯកឧត្តមប្រធាន និងមន្រ្តីគណបក្សខេត្តស្វាយរៀងទាំងអស់ដែលបានយកចិត្តទុកដាក់សហការទទួលបងប្អូនដោយក្តីសោមនស្សរីករាយនិងស្និទ្ធស្នាលបំផុត។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ដួង តារា រីករាយជាមួយក្តីស្រឡាញ់អស់ពីបេះដូងដែលបានទទួលបងប្អូនទាំង ៨ នាក់ ជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន សម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

 

 អ្នកទាំងនោះរួមមាន៖

 

 ១. លោក រ័ត្ន ចំរើន (អតីតអនុប្រធានគណបក្សប្រឆាំងខេត្ត និងធ្លាប់ជាប្រធានគណបក្សភ្លើងទៀន នៅប្រទេសដាណឺម៉ាក បច្ចុប្បន្នអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង)

 

 ២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)

 

 ៣. លោក ប៊ិន សាវឿន (អតីតជាសមាជិកប្រតិបត្តិស្រុករមាសហែកគណភ្លើងទៀន ខេត្តស្វាយរៀង)

 

 ៤. លោកស្រី សេក សោភ័ណ្ឌ (បេក្ខភាពលេខរៀងទី៤ ឃុំកំពង់ចម្លងគណបក្សភ្លើងទាន ខេត្តស្វាយរៀង) 

 

 ៥. លោក ខាត់ វណ្ណី (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង)

 

 ៦. លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)

 

 ៧. លោក យុង យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)

 

 ៨. លោក កើត សារឿន (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង) បន្ថែមពីលើនេះទៀត លោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យរបស់គណបក្សចំនួន៣មកហើយគឺគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ គឺលោកដឹងច្បាប់ថា គ្មានគណបក្សណាដែលមានសមត្ថភាពដឹកនាំប្រទេសបានដូចគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលមានសមត្ថភាពបរិបូរណ៌ក្នុងការដឹងនាំប្រទេស។ 

 

 ហើយលោកក៏បានអំពាវនាវឱ្យបងប្អូនគណបក្សប្រឆាំងទាំងអស់ សូមមានការភ្ញាក់រលឹក ចូលរួមជាមួយគណបក្សប្រជាកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានមេដឹកនាំច្បាស់លាស់ ។

 ក្នុងឱកាសដ៏សែនរីករាយនោះ ឯកឧត្តមបណ្ឌិត ដួង តារា បានមានមតិសំណេះសំណាលស្វាគមន៍សមាជិកដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនោះ ហើយឯកឧត្តមបណ្ឌិត ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនមន្ត្រីជាន់ខ្ពស់ទាំង ៨ នាក់ ដែលជាអតីតគណបក្សប្រឆាំងខេត្តស្វាយរៀង សមាជិកទាំងអស់ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តសូមឱ្យបងប្អូនខិតខំបន្តទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនាពេលពេលខាមុខនេះ។ 

 

 អតីតបងប្អូនធ្លាប់មាននិន្នាការប្រឆាំងទាំងនេះបានដឹកនាំក្រុមជាសមាជិកមួយចំនួនបានគោរពស្នើសុំដោយក្តីសណ្តាសប្រណីពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឆ្លើយតបទៅតាមសំណូមពររបស់បងប្អូន ឯកឧត្តមបណ្ឌិត ដួង តារា បានស្វាគមន៍ និងថ្លែងអំណរអរគុណ ដោយក្តីស្រឡាញ់ពេញបេះដូង លោកបន្តថា៖ សំណើររបស់បងប្អូន គឺជាសកម្មភាព ភ្ញាក់រលឹកទាន់ពេលពេលវេលាដែរបានវិលត្រឡបមករួមរស់ជាមួយជីវភាពនយោបាយដ៍ល្អរបស់គណៈបក្សប្រជាជនកម្ពុជា ៕







 

Previous Post Next Post