រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាជ្ញាធរខេត្ត ចុះពិនិត្យទីតាំងត្រៀមរៀបចំសង្រ្កាន្តខេត្តកណ្ដាល នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ

ខេត្តកណ្ដាល៖ ក្នុងឱកាសដឹកនាំកងកម្លាំងមានសមត្ថកិច្ចទាំង៣ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមរៀបចំសង្រ្កាន្តខេត្តកណ្ដាល នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ នឹងឈានចូលមកដល់នៅសល់តែជាង ១ខែកន្លះទៀតប៉ុណ្ណោះ។

 

 ឯកឧត្តមបានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដងពិពណ៌ទំនិញចំរុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានាបានសមរម្យមានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនភ្នំព្រះរាជទ្រព្យឲ្យបានល្អប្រសើរជាប្រចាំផងដែរ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ពីសកម្មភាពដែលយើងបានធ្វើ។ 

 

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ចើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរ។ 

 

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកំសាន្ត ក្នុងឱកាសសង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះទ្រព្យឱ្យបានច្រើនកោះកេរ។

 







 

Previous Post Next Post