រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាជ្ញាធរខេត្ត ចុះពិនិត្យរៀបចំទីតាំងត្រៀមរៀបចំសង្រ្កាន្តខេត្តកណ្ដាល នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ.....

ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យមើលទីតាំងដាក់ផ្ទាំងប៉ាណូដើម្បីត្រៀមរៀបចំសង្រ្កាន្ត និងបន្តចុះពិនិត្យក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

 

 ក្នុងឱកាសចុះពិនិត្យ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់អ្មកពាក់ព័ន្ធ អាជ្ញាធរស្រុក ឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងខេត្ត ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ នឹងឈានចូលមកដល់នៅសល់តែជាង ១ខែ។

 

 ឯកឧត្តមបានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដងពិពណ៌ទំនិញចំរុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានាបានសមរម្យមានសណ្ដាប់ធ្នាប់មានសោភណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនភ្នំព្រះរាជទ្រព្យឲ្យបានល្អប្រសើរជាប្រចាំផងដែរ ។

 

 ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានជ្រួតជ្រាប ពីសកម្មភាពដែលយើងបានធ្វើ។

 

 ឯកឧត្ដម ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ចើញមកលេងកម្សាន្តសប្បាយឱ្យបានល្អប្រសើរ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកំសាន្ត ក្នុងឱកាសសង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះទ្រព្យឱ្យបានច្រើនកុះករ៕







 

Previous Post Next Post