រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស !

នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បាននាំយកនូវអំណោយ ចំនួន០៧មុខ ដែលរួមមាន៖ ភេសជ្ជះប៉ូវកម្លាំង Zorus ចំនួន ២,០០០ កេស, ទឹកសុទ្ធ ចំនួន ១,០០០ យួរ, សាប៊ូម្សៅ ចំណុះ ៤០០g ចំនួន ២០០ ការុង, សាប៊ូដុសខ្លួន ចំណុះ 1L ចំនួន ១០០ កេស, សាប៊ូកក់សក់ ចំណុះ 500ml ចំនួន ១០០ កេស, ថ្នាំដុសធ្មេញ ចំណុះ 150ml ចំនួន ១០០ កេស, ធូបមូស ចំនួន ១០០ កេស ដែលគិតជាទឹកប្រាក់សរុបស្មើនឹង ចំនួន ៤១,៨៥០$ មកប្រគល់ជូនអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាអំណោយផ្តល់ដល់កងកម្លាំង ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។ 

 

 ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកអគ្គនាយក ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភអំណោយដល់ អាវុធហត្ថរាជធានីភ្នំពេញ រាល់ពេលមានកម្មវិធីផ្សេងៗកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕

 







 

Previous Post Next Post