រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋបាលខេត្តកំពត សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី ....

ព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត តំណាងក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក តំណាងសហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត។ 

 

ជ័យលាភីដែលខេត្តកំពតទទួលបានមាន៖ ១-ក្រុងទេសចរណ៍គ្មានផ្សែងបារីទី១ នៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្មេយ៍ ២-ពានជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ ៣-វិញ្ញាបនបត្រទទួលស្គាល់ ក្រុងកំពត ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ បន្ទាប់ពីពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារីរួចមក ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្ស និស្សិត កម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋមកពីសង្កាត់ទាំង៥នៃក្រុងកំពត យ៉ាងច្រើនកុះករ បានចូលរួមដង្ហែពានទីក្រុងស្អាតរំដួល៣ទង ឆ្នាំ២០២២-២០២៤ ដោយចេញដំណើរពីសាលាខេត្ត រហូតដល់រង្វង់មូលទុរេន។

 

 សូមជម្រាបថាខេត្តកំពតទទួលបានរំដួល ៣ ទង ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ " ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ" និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ 







 

Previous Post Next Post