រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ក្នុងល្បឿនលឿនក៏ជ្រុលរេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលអោយបាក់សសរ និងស្លាកសញ្ញាមួយដើម ហើយរថយន្តត្រូវគៀបជាប់នៅទីនោះតែម្តង.....,

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ក្នុងល្បឿនលឿនក៏ជ្រុលរេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលអោយបាក់សសរ និងស្លាកសញ្ញាមួយដើម ហើយរថយន្តត្រូវគៀបជាប់នៅទីនោះតែម្តង នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្បែរផ្សាប៉េសេថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

 បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តម៉ាក MITSUBISHI TRITON មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8310 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។

 

 លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលក៏បុក​ទម្លុះផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតសសរមួយដើមរួមទាំងស្លាកសញ្ញាមួយដើមទៀត ហើយរថយន្តត្រូវគៀបជាប់តែម្តង មិនអាចបន្តដំណើរទៅមុខទៀតបានឡើយ ។

 

 ភ្លាមៗនោះដែរ បុរសជាអ្នកបើកបររថយន្ត បានបើកទ្វារគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

 

 ក្រោយការកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការ​វាស់វែង​ស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំអោយភាគីម្ចាស់រថយន្តបង្កចូលខ្លួនទៅដោះស្រាយ​សំណងជាមួយផ្ទះដែលរងការខូចខាត នៅពេលក្រោយផងដែរ ៕





 

Previous Post Next Post