រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចចំរុះ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម (កាប់​កបណ្តាលឱ្យស្លាប់)...

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១២:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម (កាប់​កបណ្តាលឱ្យស្លាប់) នៅចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទី ត្រង់ចំណុចឃ្លាំងទុកចោល ផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

 

ជនរងគ្រោះឈ្មោះ យ៉ាន់ រី (Danh Ri) ហៅ ខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរ ជាងចាក់សាក់ ទីលំនៅភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។

 

 ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ (ត្រូវជាបងប្អូនជីដូនមួយសាច់ថ្លៃរបស់សព)។

 

២- ឈ្មោះ ដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយរបស់សព និងត្រូវជាប្រពន្ធរបស់ឈ្មោះ ពេជ្រ ជីវ័ន្ត) ជនជាតិខ្មែរកម្ពុជាក្រោម ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។

 

 វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O-2656។

 

 បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការ​ដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ 




 

Previous Post Next Post