រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​ (បាញ់សម្លាប់)​ ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវឃាត់ខ្លូន....

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣​ វេលាម៉ោង​២២:៣០នាទី​យប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​(បាញ់សម្លាប់)​ នៅចំណុចមុខអគារ​ The Peak ផ្លូវក្រសួងការបរទេស​ ក្រុម៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង​ ២៣:៤០នាទីយប់​។

 ជនសង្ស័យ​ឈ្មោះ​ឈ្មោះ​ SWARTZ JOSEPH ហៅ​ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ​ SPADER JAMES ភេទប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ ទីលំនៅ​ និងមុខរបរមិនទាន់ដឹង​។ វត្ថុតាងដកហូត៖ អាវុធខ្លី០១ដេីម​ ម៉ាក​ ruger ពណ៌ខ្មៅ​, កាំបិតបត់០១ដេីម។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 



 

Previous Post Next Post