រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជំនួបប្រជុំពិភាក្សាគម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា (Renewal Project of Road Construction and Management System for Cambodia) រវាងក្រសួង សាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ...

ទីស្តីការក្រសួង៖ ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួប ពិភាក្សាការងារជាមួយលោកស្រី ANH Se Hee ប្រធានផ្នែកជំនួយគម្រោងសាងសង់នៅក្រៅប្រទេស (Overseas Construction Supporting Division) នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងពីរភាគី។

 

 ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយ ដើម្បីចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងការកសាងសមត្ថភាពធនធានមនុស្ស ដែលជាការងារអាទិភាពមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺគម្រោងនវានុវត្តន៍ប្រព័ន្ធ សាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា (Renewal Project of Road Construction and Management System for Cambodia)។ 

 

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា៖ គម្រោងនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកតេស និងអគារមន្ទីរពិសោធន៍ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក៏ដូចជាចូលរួមក្នុងការពង្រឹងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ។

 

 ឆ្លៀតក្នុងឱកាសនោះ លោកស្រីប្រធាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និង បានបង្ហាញពីឆន្ទៈក្នុងការសហការគ្នាបន្តទៀត ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ជាពិសេសគឺចូល រួមកសាងធនធានមនុស្សដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

 

 ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ (១) លទ្ធផលការងារដែលសម្រេចបាន និងបច្ចុប្បន្នភាពនៃគម្រោងជំនួយអភិវឌ្ឍន៍ជាផ្លូវការ(ODA) នៅក្នុងដំណាក់កាលទី១ ២) ផែនការសហប្រតិបត្តិការនៅពេលអនាគតជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន ដែលក្នុងនោះរួមមាន៖ គម្រោងការងារគ្រប់គ្រងផ្លូវជាតិនៅកម្ពុជា និងការអនុវត្តការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍព្រម ទាំងគម្រោងផ្តល់ជំនួយយានយន្តស្រង់ព័ត៌មានស្វ័យប្រវត្តិ និងការអនុវត្តការសាកល្បងប្រព័ន្ធគ្រប់គ្រង គម្រោង និងការគ្រប់គ្រងគុណភាពគម្រោងក្នុងឆ្នាំ២០២៣ តាមរយៈកម្មវិធីកសាងសមត្ថភាព របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន (៣) ផែនការការងារសហប្រតិបត្តិការលើគម្រោងជំនួយ អភិវឌ្ឍន៍ជាផ្លូវការ ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ដើម្បីលើកកម្ពស់សមត្ថភាព ការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ និងគម្រោងរៀបចំសិក្ខាសាលាប្រចាំឆ្នាំ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន និងវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃប្រទេសកូរ៉េផងដែរ។ 

 

សូមជម្រាបជូនថា៖ ទំនាក់ទំនងកាទូតទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានតភ្ជាប់ឡើងវិញនៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយលោក គឹម យ៉ុងសាន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េនាពេលនោះ។ 

 

ក្នុងរយៈពេលពីរទសវត្សរ៍នេះ ចំណងមេត្រី ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការវិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ 

 






 

Previous Post Next Post