រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

យោងតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បី បានធ្វើការណែនាំដល់ក្រុមការងារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង...

នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ យោងតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បី បានធ្វើការណែនាំដល់ក្រុមការងារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង ដើម្បីរៀបចំរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើការចុះពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានា ក្នុងឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ។ 

 

ក្នុងនោះដែរក្រុមការងារ ក.ប.ប បានធ្វើការត្រួតពិនិត្យមើលណែមសាច់ត្រី គ្រឿងសមុទ្រ សរសៃគុយទាវ (ទាំងសរសៃតូច និងសរសៃធំ) មី ប្រហិតចម្រុះ ចំនួន១៩គំរូ ជាលទ្ធផលគឺពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ ។

 

 ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា គោលបំណងនៃការចុះត្រួតពិនិត្យចំណី ម្ហូបអាហារនៅតាមស្ដង់លក់ទំនិញ ដែលធ្វើការលក់នាឱកាសបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង នាពេលនេះ គឺដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត ក្នុងការពិសារដោយមិនមានការព្រួយបារម្ភពីសារធាតុគីមី ឬពុលដែលមាននៅក្នុងចំណីអាហារឡើយ ៕អត្ថបទរបស់រដ្ឋបាលខេត្តបាត់ដំបង

 






 

Previous Post Next Post