រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវឃាត់ខ្លួន...

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើស្រាវជ្រាវតាមរយៈប្រព័ន្ធGPS រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្ដិនៅចំណុចផ្ទះលេខ១៩cz ផ្លូវ៣០៤ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ និន សំណាង ភេទស្រី អាយុ២៥ឆ្នាំ ​ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៩CZ ផ្លូវ៣០៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបររត់តុ។

 

 ជនសង្ស័យឈ្មោះ នង ពាក្យ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ផ្លូវបេតុង ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។​ វត្ថុតាងចាប់យក៖​ ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1AC-3341, ទូរស័ព្ទម៉ាក IPhone X ជារបស់ជនរងគ្រោះ។

 

 ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើរសុំ។

 

 បច្ចុប្បន្នជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕អត្ថបទរបស់ស្នងការរាជធានីភ្នំពេញ




 


 

Previous Post Next Post