រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះពិនិត្យ វាយតម្លៃ ដើម្បីជួសជុលឡើងវិញ ផ្លូវដែលរងការខូចខាតដោយសាជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ ក្នុងនោះផ្លូវជាច្រើនខ្សែ ក៏រងការខូចខាតបង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះពិនិត្យ វាយតម្លៃ ដើម្បីជួសជុលឡើងវិញ ផ្លូវដែលរងការខូចខាតដោយសាជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ ក្នុងនោះផ្លូវជាច្រើនខ្សែ ក៏រងការខូចខាតបង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង ។

 

 ជុំវិញបញ្ហានេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ត្រំជំនាញពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវ១ខ្សែក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ។

 

 ក្រោយចុះពិនិត្យដោយផ្ទាល់នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ឱ្យដឹងថា ជាជំហ៊ានដំបូងរដ្ឋបាលខេត្តនិងចាត់វិធានការចាក់ថ្មបំពេញតាមទីតាំងដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន ។ 

 

ជំហ៊ានបន្តនិងឱ្យមន្ទីជំនាញ ដូចជាមន្ទី សាធារណការ និងដឹកជញ្ជូន មន្ទីអភិវឌ្ឍន៍ជនបទ សិក្សាលំអិតដើម្បីដាក់សំណើរទៅក្រសួងជួសជុលឡើងវិញ ។

 

 ឯកឧត្តមបណ្ឌិត អភិបាលខេត្តបន្តថា គិតត្រឹមថ្ងៃទី១១ ខែតុលានេះ មិនទាន់មានរបាយការណ៍លំអិត ថាមានផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំរងការខូចខាតនៅឡើយទេ ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ហើយទឹកទន្លេមេគង្គក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។

 

តែយ៉ាងណាផ្លូវដែលរងការខូចខាត រដ្ឋបាលខេត្តនិងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិនដើម្បីកុំឱ្យរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

 បើតាម លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំពិតជារងកាខូចខាតបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅចុងរដូវវស្សានេះ ។

 

 លោកថាជំហានដំបូងនេះមានតែចាក់ថ្ម ជាបណ្តោះអាសន្នដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនអាចជួសជុលភ្លាមៗបាននោះទេ ព្រោះពេលនេះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ។

 

 លោកបន្តថា នៅពេលដាច់ទឹកភ្លៀងក្រសួងដ៏ដូចជាមន្ទីរ នឹងសិក្សាលំអិតដើម្បីជួសជុលឡើងវិញ តែផ្លូវភាគច្រើនដែលរងការខូចខាតគឺជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ជនបទ ។

 

 ជាមួយគ្នានោះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ឱ្យដឹងដែរថា ជំហ៊ានដំបូងនេះខាងមន្ទីនឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាត ថាត្រូវធ្វើយ៉ាងម៉េច ដើម្បីជំហ៊ានបន្ទាប់ចាក់កំទេចថ្មជាបណ្តោះអាសន្នសិន ខណៈផ្លូវដែលចុះពិនិត្យខាងលើនេះរងការខូចខាតខ្លាំងប្រម៉ាណ ១៥ គីឡូម៉ែត្រ៕ 

 






 

Previous Post Next Post