រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តដល់គូរស្រករថ្មី ចូលរួមដាំកូនឈើ មួយដើមក្នុងមួយគូរ...

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តឲ្យគូរស្រករថ្មី សូមចូលរួមដាំកូនឈើមួយដើមក្នុងមួយគូរ នៅសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍វល្លិ៍យាវខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចំបក់ ឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានទីតាំងមិនស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងទីប្រជុំជននោះទេ ដែលមានផ្ទៃដីសរុប ប្រមាណ ១៥ហិចតា។

 

 ការថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរ ពិធីដាំកូនឈើនៅក្នុងសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ដែលរៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

 

 ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា ក្រៅពីការដាំកូនឈើនៅសួនអនុស្សាវរីយិ៍អាពាហ៍ពិពាហ៍ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាដាំដើមឈើឡើងវិញ នៅតាមលំនៅដ្ឋាន វត្តអារាម សាលារៀន សួន តាមដងផ្លូវសាធារណៈ ក៏ដូចជាតាមមន្ទីរអង្គភាព ជាដើម ដើម្បីលើកស្ទួយ ស្តារឡើងវិញ ឲ្យមានភាពល្អប្រសើរ។ 

 






 

Previous Post Next Post