រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គ្រួសាកំសត់មួយ មានរឿងអភ័ព្វជាន់លើអភ័ព្វ!

នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់គ្រួសារកំសត់មួយដែលមានកូនស្រីអភ័ព្វជាន់លើអភ័ព្វ គួរឲ្យអាណោចអធ័មបំផុត។ 

 

លោកយាយ ចន្ទ សុភាព អាយុ៦៨ឆ្នាំ ជាស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត រស់នៅ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកូនស្រីម្នាក់កើតមកអភ័ព្ទ ព្រោះតែវិបល្លាសស្មារតីហើយថែមទាំងពិការ លើសពីនេះទៅទៀត នារីអភ័ព្វរូបនេះ ត្រូវបានជនអគតិមិនស្គាល់អត្តសញ្ញាណ រំលោភបំពាន រហូតមានកូន ដល់ទៅ២នាក់។ 

 

 ដោយព័ត៌មានដ៏សែនកំសត់នៃគ្រួសារមួយនេះ បានឮដល់លោកវរសេនីយ៍ឯក សៀ ទីន លោកក៏បានរាយការណ៍ជូនឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដើម្បីសុំគោលការណ៍ នាំយកអំណោយទៅប្រគល់ជូនពួកគាត់ ដែលរួមមាន រទេះរុញចំនួន០១គ្រឿង, ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស,ទឹកដោះគោ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, ឧបករណ៍ក្មេងលេងចំនួន០៤មុខ និងសម្ភារមួយចំនួនទៀត ៕ 

 

គីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, ឧបករណ៍ក្មេងលេងចំនួន០៤មុខ និងសម្ភារមួយចំនួនទៀត ៕ 

 






 

Previous Post Next Post