រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គួរឲ្យរន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត សាំយ៉ុង បុកគ្នាជាមួយរថយន្តលុចសុីស RX300 យ៉ាងពេញទំហឹង...

ខេត្តកោះកុង : កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២២ តាមប្រភពព័ត៌មាន ពីលោក អធិការ ស្រុកបូទុមសាគរ លោក យេន តូច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ រថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុិចសុីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀនទិសដៅបញ្ច្រាស់ទិសគ្នា។ ចំណែករថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្ករដោយតៃកុង សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(...ស្លា...ប់...)អ្នករួមដំណើរ២នាក់ របួសធ្ងន់ម្នាក់ស្រាលម្នាក់។

 

 

 ចំណែករថយន្ត លុិចសុីសRX300ម្ចាស់ ឈ្មោះឆាត់ ម៉ាប់ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ បឹង ឃុំច្រេស ស្រុក មេសាងខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តលុិចសុីសខូចខាតយ៉ាងធ្ងន់ធ្ងរ។

 

 រថយន្តទាំងពីរយកមករក្សាទុក នៅកន្លែង អធិការនគរបាលស្រុក បូទុមសាគរដើម្បីរងចាំការដោះស្រាយបន្ត។លោក អធិការ ស្រុកបូទុមសាគរ លោក យេន តូច ស្នើសុំអំពាវនាវដល់បងប្អូន ជនរួមជាតិខ្មែរយើងទាំងអស់គ្នា ដែលធ្វើដំណើរតាម ដងផ្លូវជាតិ សូមមេត្តាជួយគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នាផងទាន ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសាររបស់ បងប្អូនយើង ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

 






 

Previous Post Next Post