រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​រុក្ខ​គិរី​...

​បាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២០​និង​០០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ នៅ​លើ​ផ្លូវ​កៅស៊ូ​ ស្ថិត​ក្នុង​ក្រុម​ទី​០៤​ ភូមិ​ឆ្កែ​ខាំ​ប្រឹស​ ឃុំ​ ព្រែកជីក​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ។

 

​ ​លោក​វរសេនីយ៍ឯក​ ឆាយ​ ម៉ា​ប់​ អធិការ​នគរបាល​ស្រុក​រុក្ខ​គី​រី​ បាន​រាយការណ៍​អោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ C-125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AO-9730​ បើកបរ​ដោយ​ឈ្មោះ​ ញ៉ែ​ម​ ចិន្តា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ។​

 

 ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ ០១​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ Wave​ អាល់​ហ្វា​ ពណ៌​ក្រហម​ ស៊េរី​ឆ្នាំ​២០១៩​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AH-4044​ បើកបរ​ដោយ​ឈ្មោះ​ ជឿន​ ហ៊ីង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ បណ្តាល​អោយ​រង​របួសធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​ ។

 

​ ​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ស្រុក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​ រួច​ដកហូត​មធ្យោបាយ​បង្ក​ទាំង​ពីរ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គី​រី​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​តាម​នី​តី​វិធី​ ។

 

​ ចំណែកឯ​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​និង​ប្រគល់​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕


 

Previous Post Next Post