រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀង ដើម្បីរំដោះទឹកក្នុងក្រុង...

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន ដើម្បីរៀបចំរំដោះទឹកនៅផ្នែកមួយចំនួនមានការកកស្ទះជនលិច ក្នុងអំឡុងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុង។ 

 

 ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ លើកឡើងថា ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់ទឹកស្ទឹងសែន មានកម្ពស់លើសប្រកាសឲ្យប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ឈានដល់កម្រឹតប្រកាសអាសន្ន ដែលឈានទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។

 

 ស្ថានភាពទឹកថ្ងៃទី ៥ ខែកញ្ញា នៅស្ថានីយ៍កំពង់ធំ មានកម្ពស់ ១៣,៥៤ម៉ែត្រ ស្រកចុះ០,០៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,០៤ម៉ែត្រ, នៅស្ថានីយ៍ស្រុកសណ្តាន់កម្ពស់ទឹក១៨,៥០ម៉ែត្រ ត្រឹមកម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន។

 

 ឯកឧត្តមបន្តថា ស្ថានភាពទឹកបែបនេះ គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទឹកស្ទឹងសែន មានការប្រុងប្រយ័ត្ន រស់នៅប្រកបដោយអនាម័យ និងការពារក្មេងពីការលង់ទឹកជាយថាហេតុ។ 

 

ស្ថានភាពទឹកនៅតាមបណ្តាស្រុក ក្រុង ដែលកំពុង ប្រឈម គឺមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងក្រុងស្ទឹងសែន។

 

 ទន្ទឹមនោះដែរ អាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធបានត្រៀមទីទួលសុវត្ថិភាពចំនួន៥កន្លែង គឺស្រុកសណ្តាន់ ១កន្លែង, ស្រុកប្រាសាទសំបូរ ៣កន្លែង និងស្រុកស្ទោង ១កន្លែង, ក្រៅពីនេះស្រុកផ្សេងទៀត មានទីវត្តអារាម និងទីទួលសាធារណៈផងដែរ។ 

 

 ឯកឧត្តមបន្ថែមថា រហូតមកដល់ពេលនេះ ជំនន់ទឹកស្ទឹងសែន ធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិច និងជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរ ស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់។

 

 ចំពោះផលខូចខាតដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ ក្នុងឆ្នាំនេះ ដោយប្រជាពលរដ្ឋ បង្ករបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់។

 

 ក្នុងនោះដែរ ក្នុងនាមអាជ្ញាធរ ដែលមានមន្រ្តីជំនាញ ជាសេនាធិការ បានកំណត់ផលខូចខាតទាំងស្រុង ប្រមាណជាង៦,៥០០ហិកតា ដែលមានគ្រួសារ ប្រជាពលរដ្ឋសរុប ប្រមាណជាង៥០០គ្រួសារ ក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជ ដើម្បីដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រក ហើយគណកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត នឹងបញ្ជូនឈ្មោះ ប្រជាពលរដ្ឋ ដើម្បីទទួលបានគ្រប់ពូជ ទៅការកំណត់របស់រាជរដ្ឋាភិបាល។

 

Previous Post Next Post