រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ឃ្លាំង ហួត ចុះត្រួតពិនិត្យ មើលបងប្អូនរស់នៅតំបន់អាងទឹក

ភ្នំពេញ: នៅព្រឹកថ្ងៃអង្គារ ៣រោច ខែភក្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2022
ឯកឧត្តម ឃ្លាំង ហួត ជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យមើលបងប្អូនប្រជាពលរដ្ឋរស់នៅលើដី តំបន់អាងទឹក ស្ថិតនៅចំណុច ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគ្មានប័ណ្ណកម្មសិទ្ធិ ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងជធានីភ្នំពេញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតំបន់អាងទឹកដែលគ្មានប្លង់កម្មសិទ្ធិ និងអមដំណើរដោយលោក ចៅសង្កាត់ ចាក់អង្រែក្រោម និងមន្ត្រីជំនាញខាងក្រសួងសុរិយោដី ចូលរួមនឹងការចុះត្រួតពិនិត្យនេះផងដែរ។
ចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែង របស់បងប្អូនប្រជាពលរដ្ឋនេះផងដែរ ឯកឧត្តម បានមានប្រសាសន៍ថា យើងគួរតែគិតគូរ រកមធ្យោបាយណាមួយដើម្បីឲបងប្អូនប្រជាពលរដ្ឋបានរស់នៅសមស្របតាមច្បាប់ និងធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់នៅពេលអនាគត៕ ប្រភពពី ចាងហ្វាង បិតា news

Previous Post Next Post