រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម​ អគ្គនាយក ឯកឧត្ដម​ តំណាង អគ្គនាយកដ្ឋាន​ ព្រមទាំងថ្នាក់ដឹកនាំ នៅ អគ្គាធិការដ្ឋាន នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

 

 ក្នុង​​ឱកាសនោះ សម្តេច​ក្រឡាហោម​ ស​ ខេង​ បាន​សម្តែង​ការ​កោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ​ នៃអគ្គាធិការដ្ឋាន​ ​ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវស្នាដៃជាច្រេីន​ក្នុងការងារ​អធិការកិច្ច​ និង​អង្កេតស្រាវជ្រាវលេីបណ្តឹងតវ៉ា​ បណ្តឹងបរិហារ​ ព្រមទាំងពិនិត្យដោះស្រាយបាតុភាព​អសកម្មដែលបាន​ចុះផ្សាយ​ក្នុង​បណ្តាញសារ​ព័ត៌មាន​ និង​បណ្តាញ​ទំនាក់ទំនង​សង្គមនានា​ ដែល​ពាក់​ព័ន្ធនឹង​មន្រ្តីរាជការ​ ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ។

 

 សម្តេច​ក្រឡាហោម​ ស​ ខេង​ បាន​បន្ថែម​ទៀត​ថា​ អគ្គាធិការដ្ឋាន​ ជា​អង្គភាព​ផ្តល់​ការ​គាំទ្រ​ដល់ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ របស់ក្រសួង​មហាផ្ទៃ​ តាមរយៈ​ការ​ត្រួតពិនិត្យ​សកម្មភាព​អនុវត្ត​តួនាទី​ភារកិច្ច​របស់មន្រ្តីរាជការក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ ដូច​នេះ​ អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​ទាំងអស់​ ត្រូវ​ផ្តល់កិច្ច​សហការ​ជាមួយ​អគ្គាធិការដ្ឋាន​ សំដៅ​ធ្វេីឱ្យការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់មន្រ្តី​រាជការ​ឱវាទ​ក្រសួងមហាផ្ទៃ​ កាន់តែ​ល្អ​ប្រសើរ​។

 

 សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ថ្នាក់ដឹកនាំ​ ឱ្យថ្នាក់ដឹកនាំអគ្គាធិការដ្ឋានទាំងអស់ត្រូវគាំទ្រដល់ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឯម​ វិចិត្រ​ អគ្គាធិការ​ ​និងថ្នាក់ដឹកនាំ​ ព្រមទាំងមន្រ្តីរាជការ​ នៃ​អគ្គាធិការដ្ឋាន​ ត្រូវមាន​ទំនាក់ទំនងការងារ​ សាមគ្គីភាព​ ឯកភាព​ផ្ទៃក្នុងល្អ​ ដេីម្បី​សម្រេចនូវ​បេសកកម្មរបស់ខ្លួនបន្តទៀត។

 






 

Previous Post Next Post