រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ០៥នាក់ និងវត្ថុតាងថ្នាំញៀន ជិត០១គីឡូក្រាម នគរបាលបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល...

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងថ្នាំញៀនជិត០១គីឡូក្រាមទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញ សហការជាមួយផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ស្រុក ក្រុង ស៊ើបអង្កេត ស្រាវជ្រាវ ឲ្យដូចជាភ្លៀងរលឹម ទាក់ទិននឹងបទល្មើសគ្រឿងញៀន ដើម្បីភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ពិសេសបង្ការទប់ស្កាត់បទលើ្មសផ្តើមចេញពីគ្រឿងញៀន ដូចជាចោរ លួច ឆក់ ប្លន់ និងមួយវិញទៀត ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ចុះបង្រ្កាបមុខសញ្ញា សង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះនេត្រព្រះ មាន ១/-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់ជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។ ២/-ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកស្នងការរង បានបន្តថា ៖ ក្រោយពីសារភាពពីឈ្មោះ លឹម ចំរ៉ុង ហៅង៉ា នៅវេលាម៉ោង០៥ល្ងាច ថ្ងៃដដែល កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី បានបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន០៣នាក់បន្ថែមទៀត នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី មាន៖១/-ឈ្មោះ យឹម ផុន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ជននេះធ្លាប់ជាប់ពន្ធនាគារ០៣ឆ្នាំ ពីបទជួញដូរ្រឿងញៀន ។ ២/-ឈ្មោះ មាស សំណាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពោធិ០២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។ ៣/-ឈ្មោះ សន យូជីន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ។ លោកស្នងការរង វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា ៖ ក្នុងកិច្ចប្រតិបត្តិការទាំងពីរស្រុកនេះ នគរបាល បានធ្វើការដកហូតវត្ថុតាង មាន ៖ គោលដៅទី១/-ម្សៅក្រាមពណសថ្លា ០១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរស័ព្ទដៃ០២គ្រឿង ,គោលដៅទី២/-ម្សៅក្រាមពណ៌សថ្លា ចំនួន១១ថង់(ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែ០១ ទម្ងន់៧១៤.២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរស័ព្ទដៃ០៣គ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់និងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីហើយដែរ ៕



 

Previous Post Next Post