រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោក​ ខឹម​ វាសនា​ បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះ...

(សៀមរាប) ៖ បេីតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២២ នេះថា លោក​ ខឹម​ វាសនា​ ប្រធានគណបក្ស​ សម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ​ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២នេះ សកម្មជនដែលជឿជាក់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាកចេញពីចម្ការ ជាបណ្តើរៗហើយ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ លោក ខឹម វាសនាប្រមាណ ៣០% ប៉ុណ្ណោះដែលមិនទាន់ចាកចេញ។

 

 ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ។ 







 

 

Previous Post Next Post