រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ណេសសិនណល់ បើកដោយល្បឿនលឿន ចុះស្ពានព្រែកតាមាក់ចាប់ហ្វ្រាំងមិនជាប់ បណ្ដាលអោយក្រឡាប់ អូសមកបុកស្ត្រីម្នាក់កំពុងអង្គុយនៅលើម៉ូតូស្លាប់ នៅនិងកន្លែង...

ខេត្តកណ្ដាល : នៅ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2022 នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

 

នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកFusoពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 បើកបរចុះពីលើស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជាន់ហ្វ្រាំងហើយក្រឡាប់អូសបុកជាមួយម៉ូតូមួយគ្រឿងម៉ាកម៉ាក Pcx ដែលឈប់នៅមុខការ៉ាស់សាំងតេលា បណ្ដាលឲ្យស្ត្រីឈ្មោះ កាក់ សុខុន អាយុ៤៥ឆ្នាំ អង្គុយលើម៉ូតូស្លាប់នៅកន្លែងកើតហតុ។

 

 រថយន្តបង្ករម៉ាកFuso ពាក់ស្លាក់លេខ ភ្នំពេញ 5A-0276 ប្រភេទក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន (ណេសសិនណល់) បើកបរដោយឈ្មោះ អុីត ថាច ភេទប្រុស អាយុ 46 ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

 

ចំណែកស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ កាក់ សុខុន ភេទស្រី អាយុ 45 ឆ្នាំ រស់នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកបរម៉ូតូម៉ាកPcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1IU-09220 អ្នកបើកបររថយន្តបង្កហេតុខាងលើដោយបើកបរក្នុងល្បឿនលឿនចុះពីលើស្ពានខ្វះការប្រុងប្រយ័ត្ន ក្រោយពីកើតហេតុកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ចុះវាស់វែងកន្លែងកើតហេតុនិងបានដកហូតសំភារៈទាំង 2 គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

 






 

Previous Post Next Post