រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តMazda ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្តMazda មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០យប់ យប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចច្រកចូលអតីតបុប្ផារាជធានី តាមបណ្ដោយផ្លូវទំនប់ ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តម៉ាកMazda មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-6118 ធ្វើដំណើរពីខាងស្ពានជ្រោយចង្វារ ឆ្ពុះទៅខាងអង់តែនទួលគោក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបណ្តាលរេចង្កូតមកខាងឆ្វែងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕








Previous Post Next Post