រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលពិភាក្សាការងារជាមួយលោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា...

នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង សាលសវនកា។

 

 ក្នុងជំនួបនោះឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង អង្គការ PLAN កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែង គឺមានពីយូរមកហើយ មានទំនាក់ទំនងល្អ ក្នុងការសម្របសម្រួល ឲ្យមានភាពងាយស្រួលក្នុងការចូលរួមសកម្មភាពជាច្រើននៅតាមមូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង។

 

 ជំនួបជួបសម្តែការគួសមរវាងរបស់អង្គការ PLAN ជាមួយថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺការបង្ហាញឱ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងថ្នាក់ដឹកនាំខេត្ត និងអង្គការក្រៅរាជរដ្ឋាភិបាល។

 

 អង្គការ Plan ទទួលបានការគ្រាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការ និងសកម្មភាព ទៅផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ វិស័យអប់រំ និងការងារគ្រោះមហន្តរាយផ្សេងៗជាដើម ព្រមទាំងវិស័យពាក់ព័ន្ធជាច្រើនទៀត។

 

 ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត បានស្នើជំរុញឲ្យអង្គការ PLAN បន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែង៕ 

 






 

Previous Post Next Post