រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈ បុរសជនជាតិចិនម្នាក់ មានកាំភ្លើង បាញ់ក្បាលខ្លួនឯងបណ្ដាលឱ្យ ស្លាប់ក្នុងថ្លុកឈាមនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ ៖(ព័ត៌មានបន្ថែម)មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមទៀតថា នៅម៉ោងជាង ៧ព្រឹកថ្ងៃទី០៥ ខែសីហានេះ មានករណីជនជាតិចិនម្នាក់ បានស្លាប់ នៅលើឆ្នេរខ្សាច់ នៅចំណុចមុខភោជនីយដ្ឋាន អង្គរបិច ស្ថិតក្នុងក្រុម១៦ ភូមិ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

 

 លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងនៅម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះថា យោងតាមកាម៉េរាសុវត្ថិភាព ជនរងគ្រោះជនជាតិចិន ដែលស្លាប់នៅឆ្នេរអីរឈើទាល គឺ ស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង។

 

 សពជនរងគ្រោះ ឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773 សុពលភាពថ្ងៃទី០៦ សីហា 2023 ។

 

 ពាក់ព័ន្ធករណីនេះ សមត្ថកិច្ច បញ្ជាក់ថា កំពុងបន្តស៊ើបអង្កេត រកមូលហេតុបន្ថែម លើករណីការស្លាប់ របស់ជនរងគ្រោះ ជនជាតិចិនខាងលើនេះ ជាបន្តទៀត។

 

 បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕

 



Previous Post Next Post