រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បង្ក្រាបគ្រឿងញៀនព្រឹកមុិញ ! បាញ់ស្លាប់ម្នាក់ ចាប់ឃាត់ខ្លួនបាន ៣នាក់ និងអ្នកដំណើររង របួស ៣នាក់ !!

ភ្នំពេញ : សូមបញ្ជាក់ជូនថា, នៅថ្ងៃទី ៣១ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ០៨និង២០ នាទីព្រឹក នៅផ្លូវកែវចិន្តា ក្រុម១០ ភូមិ០៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណី កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៥ បានចុះបង្ក្រាប គ្រឿងញៀន ក្នុងនោះក្រុមជនសង្ស័យបានតដៃជាមួយសមត្ថកិច្ច ទើបផ្ទុះអាវុធជាច្រើនគ្រាប់ ។ 

 

សមត្ថកិច្ចបានប្រាប់ជាបឋមថា, ក្នុងនោះ មានការផ្ទុះអាវុធ ជនសង្ស័យ មានចំនួន ០៤នាក់ ជនជាតិថៃ ស្លាប់ម្នាក់ ចាប់ខ្លួនបាន ០៣នាក់ ។

 

 ដោយឡែកប្រជាពលរដ្ឋ រងរបួស ០៣នាក់ មានស្រី ០២នាក់ រងរបួសត្រូវគ្រាប់ ម្នាក់បាក់ជើង ដោយរថយន្ត ជនល្មើសបុក ខណៈជនសង្ស័យព្យាយាមបើកគេចពីការប្រម៉ាញ់របស់សមត្ថកិច្ច ។

 

 សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យ ត្រូវបានចាប់ខ្លួន ចំនួន ៤ នាក់រួមមាន ៖

 ១.ឈ្មោះ នំ ម៉ាឡាគុណអាយុ ៣៤ ឆ្នាំ ។

 ២.ឈ្មោះ សែប សុីសែនសុ៑ក អាយុ ២៥ ឆ្នាំ ។

 ៣.ឈ្មោះ ជេម ស្លាប់ អាយុប្រហែល ២៨ ឆ្នាំ ។

 ៤.ឈ្មោះ ណាកូ របួស អាយុប្រហែល ៤៤ ឆ្នាំ ។

 

 ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចាប់យក គ្រឿងញៀន DMA ក្រាម ពណ៌ត្នោត ចំនួន ៣០ ដុំ និងគ្រឿងញៀន កេតាមីន ចំនួន ១២ ដុំ និងរថយន្ត ០២ គ្រឿង ម៉ាក MC ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL 7217 និង រថយន្តម៉ាក ហ្វ៑ត ពាក់ស្លាកលេខ ភ្នំពេញ 2BO 0123 ។

 

 បច្ចុប្បន្នសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ស៊ើបអង្កេត ស្រាវជ្រាវបន្ត ដើម្បីស្វែងរកជនពាក់ព័ន្ធ និងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយទៅលើជនសង្ស័យជួញដូរគ្រឿងញៀន៕ 









 

Previous Post Next Post